អានសៀវភៅតាមទូរសព្ទ ឬកុំព្យូទ័រ មិនសូវចូល គួរធ្វើបែបណា?

Apr 25, 2021 | 08:32 0 views

អ្នកខ្លះរអ៊ូថា មិនចេះអានសៀវភៅតាមទូរសព្ទ អាយផេត ឬកុំព្យូទ័រ ដូចអានសៀវភៅផ្ទាល់នោះទេ ដូច្នេះហើយទើបការរៀនអនឡាញមិនសូវមានប្រសិទ្ធភាព។ ថ្វីដ្បិតតែកាលអានសៀវភៅតាមប្រព័ន្ធឌីជីថល មានភាពប្លែកពីការអានសៀវភៅក៏ពិតមែន យ៉ាងណាក៏យើងនៅតែចៀសមិនផុត លែងអីនឹងត្រូវស្រាវជ្រាវឯកសារផ្សេងៗ ចំនឹងបរិបទកូវីដបែបនេះទៀត តើយើងនឹងអាចទៅក្រៅទិញសៀវភៅ ឬព្រីនឯកសារស្រួលៗយ៉ាងដូចម្ដេចទៅ? ដូច្នេះហើយ ទើបពេលនេះយើងសូមបង្ហាញគន្លឹះសំខាន់សម្រាប់យកឈ្នះការអានសៀវភៅនៅលើអេក្រង់ទូរសព្ទ អាយផេត ឬកុំព្យូទ័រ ឱ្យមានប្រសិទ្ធភាពដូចអានសៀវភៅផ្ទាល់ដែរ៖

១. ប្ដូរពណ៌ Background ៖ បើអ្នកមានអារម្មណ៍ថា Background អេក្រង់ពណ៌ស ធ្វើឱ្យភ្នែករបស់អ្នកប្រឹងខ្លាំងក្នុងការអាន អ្នកគួរប្ដូរវាទៅជាពណ៌ខ្មៅវិញដើម្បីសម្រួលភ្នែករបស់អ្នក។

- ចំពោះកុំព្យូទ័រ ៖ ចុច Alt key + left Shift key + Prt Sc

- ចំពោះ Adroit និង IOS device ៖ ចូល Setting យកពាក្យ Accessibility ហើយបន្ទាប់មក  រកកន្លែង Invert colours           

២. Scroll អត្ថបទចុះជាប្រចាំ ធ្វើយ៉ាងណាឱ្យជួរដែលអ្នកកំពុងអានស្ថិតនៅខាងលើ។ ការធ្វើបែបនេះនឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ស្មុគស្មាញនឹងឃើញអក្សរច្រើននៅខាងលើបន្ទាត់ដែលអ្នកកំពុងអាននោះទេ ជាហេតុធ្វើឱ្យការអានរបស់អ្នកមានប្រសិទ្ធភាពជាងមុន។

៣. បិទ Notifications របស់កម្មវិធីផ្សេងៗដែលអាចរំខានដល់ការអានរបស់អ្នក ដូចជា ហ្វេសប៊ុក តេឡេក្រាម អ៊ីនស្ដាក្រាម ឬអ៊ីមែល ជាដើម ដើម្បីឱ្យអ្នកអាចផ្ចង់អារម្មណ៍អានដោយស្ងប់ស្ងាត់។

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.