ការអូសបន្លាយនៃជំងឺកូវីដ-១៩
បានធ្វើឱ្យផែនការរបស់យើងជាច្រើនត្រូវបានជាប់គាំង។
ការផ្លាស់ប្ដូរនេះធ្វើឱ្យយើងមានអារម្មណ៍ស្ត្រេស ធ្វើអ្វីមិនចេញពីមួយថ្ងៃទៅមួយថ្ងៃ
ហើយចាប់ផ្ដើមអស់សង្ឃឹមក្នុងការបន្តអភិវឌ្ឍគុណភាពនៃជីវិត។ យ៉ាងណាមិញ
យើងគួរតែរៀនសម្របខ្លួនជាមួយស្ថានភាពថ្មីនេះល្អជាង។ តោះ ឈប់ពិបាកចិត្តទៀតទៅ
ហើយនាំគ្នាមកធ្វើរឿងដែលមានប្រយោជន៍ដូចខាងក្រោម៖
-
ដុះខាត់សមត្ថភាព ដោយរៀនយកចំណេះដឹងថ្មីៗតាមរយៈកម្មវិធីសិក្សាអនឡាញ
ឬអានសៀវភៅដោយខ្លួនឯង
-
ផ្ដោតលើសកម្មភាពសំខាន់ៗ ត្រៀមខ្លួនឱ្យបានរួចរាល់
ដើម្បីសម្រេចផែនការនៅពេលស្ថានភាពបានធូរស្រាល
-
រៀបចំគម្រោងថ្មីសម្រាប់បម្រុង
ក្នុងកាលៈទេសៈត្រូវបត់បែន
-
ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ
-
យកពេលទំនេររៀបចំផ្ទះឱ្យមានផាសុកភាពក្នុងការរស់នៅ
-
ធ្វើគម្រោងចំណាយថ្មីឱ្យសមស្របនឹងចំណូល
និងបង្ការហានិភ័យនៃចំណូលធ្លាក់ចុះផងដែរ។
កុំខាតពេលវេលាក្នុងអំឡុងកូវីដ-១៩ អី។ អនុវត្ត
៣កុំ ៣ការពារ ទាំងអស់គ្នា ហើយបន្តធ្វើរឿងដែលមានប្រយោជន៍សម្រាប់អភិវឌ្ឍខ្លួន
ប្រកបដោយភាពឆ្លាតវៃ ចេះសម្របខ្លួនតាមកាលៈទេសៈ។
បើចង់រៀនអនឡាញ កុំភ្លេច OneSala!