អានសៀវភៅឆាប់ធុញ គួរធ្វើយ៉ាងម៉េច?

Apr 29, 2021 | 08:26 0 views

ដឹងថាអានសៀវភៅមានអត្ថប្រយោជន៍ច្រើន ប៉ុន្តែរាល់ពេលអានសៀវភៅ ចេះតែឆាប់មានអារម្មណ៍ធុញ អានលែងចូល ហើយក៏លែងចង់អាន។ ថ្ងៃនេះ យើងសូមណែនាំនូវគន្លឹះសំខាន់ៗ ដើម្បីកុំឱ្យអ្នកធុញថប់ក្នុងការអានសៀវភៅ ដូចខាងក្រោម៖

-       បន្ធូរអារម្មណ៍ឱ្យស្រស់ថ្លា មុនពេលចាប់ផ្ដើមអានសៀវភៅ

-       បិទ Notifications ហ្វេសប៊ុក អ៊ីនស្ដាក្រាម តេលេក្រាម ឬកម្មវិធីដែលអាចរំខានដល់ការអានរបស់អ្នក

-       បង្កើតចម្ងល់ និងការចង់ដឹងជាបន្តបន្ទាប់ ពេលអានពីមួយចំណុចទៅមួយចំណុចនៅក្នុងសៀវភៅ

-       ពេលខ្លះ អ្នកអាចរំលងកន្លែងពិបាក ឬសាំញ៉ាំមួយចំនួននៅក្នុងសៀវភៅ ហើយអានបន្តដោយមិនបាច់ខ្វល់ពីកន្លែងទាំងនោះ

-       កំណត់ចំនួនទំព័រ ឬជំពូកក្នុងការអានម្ដងៗ ហើយឈប់សម្រាកសិន មុននឹងអានបន្តទៀត ព្រោះការបន្តអានក្នុងរយៈពេលយូរពេកនឹងធ្វើឱ្យអ្នកធុញទ្រាន់។

តោះ សាកល្បងអនុវត្តនូវវិធីទាំងនេះទាំងអស់គ្នា ធានាថាអានសៀវភៅលែងធុញដូចពីមុនហើយ។ អានច្រើន ចេះច្រើន កើនបញ្ញា ផ្លូវចិត្តក៏ល្អប្រសើរជាងមុន។ 

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.