
រៀន ឬធ្វើការពីផ្ទះ
មិនសូវមានប្រសិទ្ធភាព ព្រោះយើងភាគច្រើនតែងតែងងុយគេងសឹងតែរាល់ថ្ងៃ
ទោះបីជាបានសម្រាកយប់គ្រប់គ្រាន់ហើយក៏ដោយ។ បញ្ហានេះអាចបណ្ដាលមកពីយើងនៅរៀន
ឬធ្វើការនៅផ្ទះតែឯង បរិយាកាសស្ងប់ស្ងាត់ពេកមិនដូចការរៀននៅសាលា
ឬធ្វើការនៅការិយាល័យមានគ្នា។ ប៉ុន្តែកុំបារម្ភអី
ពេលនេះយើងសូមណែនាំវិធីបំបាត់ភាពងងុយដូចខាងក្រោម៖
១. ពេលងងុយ
ត្រូវក្រោកដើរ ធ្វើចលនា និងធ្វើសកម្មភាពផ្សេងៗសិន សឹមបកទៅអង្គុយរៀន ឬធ្វើការវិញ
២.
ធ្មេចភ្នែកគេងបន្តិចក្នុងរយៈពេលកំណត់ខ្លីមួយ ដើម្បីឱ្យស្វាងងងុយ
(គួរប្រើនាឡិការោទ៍ កំណត់ចំនួននាទីគេង មិនឱ្យលើស 15នាទី)
៣.
ការសម្លឹងអេក្រង់កុំព្យូទ័រ ឬសៀវភៅយូរពេក ក៏អាចឱ្យងងុយគេងផងដែរ
ដូច្នេះគួរដកភ្នែកចេញពីវាបន្តិចសិន នៅពេលអ្នកមានអារម្មណ៍ងងុយ។
៤. កន្លែងរៀន
ឬធ្វើការត្រូវតែមានពន្លឺព្រះអាទិត្យចាំងចូលគ្រប់គ្រាន់។ ការមិនមានពន្លឺគ្រប់គ្រាន់
ឬអំពូលភ្លើង អាចឱ្យយើងងាយនឹងងងុយគេង។
៥. ការជជែកជាមួយអ្នកដទៃ
ក៏អាចជួយឱ្យយើងស្វាងងងុយគេង
៦. ការញ៉ាំអាហារសម្រន់
អាចជួយកាត់បន្ថយការងងុយគេង ព្រោះវាផ្ដល់ថាមពលឱ្យរាងកាយ
ឯកាហ្វេមានផ្ទុកកាហ្វេអ៊ីនដែលមាននាទីកាត់បន្ថយភាពងងុយ។
បើចង់រៀនអនឡាញ កុំភ្លេច
OneSala!