គន្លឹះក្នុងការរៀនតាមអនឡាញឱ្យមានប្រសិទ្ធភាព?

Apr 22, 2021 | 08:46 0 views

រៀនអនឡាញ មិនចេះដូចរៀនក្នុងថ្នាក់ទេ! កំពុងគិតអ៊ីចឹងដែរ ត្រូវទេ? តាមពិតទៅ មិនមែនមានតែអ្នកម្នាក់ឯងទេដែលបែបហ្នឹង សិស្សភាគច្រើនសុទ្ធតែមានបញ្ហានេះ។ ប៉ុន្តែយើងចង់ឱ្យអ្នកសាកល្បងអនុវត្តតាមការណែនាំខាងក្រោមនេះជាមុនសិន ហើយចាំមើលថា ការរៀនអនឡាញមានប្រសិទ្ធភាពជាងមុនឬអត់៖

1.     ត្រៀមថ្មទូរសព្ទ ឬកុំព្យូទ័រ និងអ៊ីនធើណិត ចៀសវាងមានបញ្ហារអាក់រអួល ជាហេតុធ្វើឱ្យខកខានដល់ការរៀនសូត្រ

2.    គោរពពេលវេលានៃការរៀនសូត្រ តាមកាលវិភាគឱ្យបានត្រឹមត្រូវទោះបីជាយើងមិនទៅរៀននៅសាលាក៏ដោយ

3.    រកកន្លែងរៀនដែលសមរម្យ ស្ងប់ស្ងាត់ អាចស្ដាប់គ្រូពន្យល់មេរៀនបានច្បាស់ និងអាចនិយាយជាមួយគ្រូវិញបាន

4.    យកចិត្តទុកដាក់ស្ដាប់គ្រូ កត់ត្រាចំណុចសំខាន់ៗ ដូចដែលយើងអង្គុយរៀននៅក្នុងថ្នាក់ដែរ

5.    ហ៊ានសួរគ្រូពេលមានចម្ងល់ ពោលគឺយើងត្រូវក្លាហាននិយាយជាមួយគ្រូតាមអនឡាញដូចដែលយើងនិយាយជាមួយគាត់នៅក្នុងថ្នាក់ដូចគ្នា។

 

ជារួម យើងត្រូវតាំងចិត្តថា ការរៀនអនឡាញមិនខុសអ្វីពីការរៀននៅក្នុងថ្នាក់នោះទេ។ ការរៀនតាមអនឡាញពេលដំបូងៗ យើងមិនទាន់ស៊ាំ ទើបចេះតែមានអារម្មណ៍ថា ពិបាកសម្របខ្លួន ប៉ុន្តែយូរទៅ វានឹងក្លាយជាទម្លាប់ហើយ ដល់ពេលនោះយើងអាចនឹងចូលចិត្តរៀនតាមអនឡាញជាងរៀនក្នុងថ្នាក់ក៏ថាបាន។ បង្វឹកខ្លួនឯងក្នុងការរៀនតាមអនឡាញឱ្យមានប្រសិទ្ធភាព ព្រោះនៅពេលខាងមុខយើងក៏អាចនឹងត្រូវរៀនតាមអនឡាញពីគ្រូក្រៅប្រទេសផងដែរ៕

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.