វិធី ៦យ៉ាងដើម្បីកាត់បន្ថយស្ត្រេសពេលនៅផ្ទះរយៈពេលយូរ

Apr 21, 2021 | 08:35 0 views

ពេលកូវីដផ្ទុះខ្លាំងបែបហ្នឹង ឱ្យនៅតែក្នុងផ្ទះ ស្ត្រេសណាស់មែនទេ? ត្រូវហើយ មិនទម្លាប់នៅផ្ទះបែបនេះ ច្បាស់ណាស់ថា អ្នកនឹងងាយមានអារម្មណ៍តានតឹង។ ឥឡូវ មកកាត់បន្ថយស្ត្រេសតាមរយៈវិធី ៦យ៉ាងខាងក្រោមនេះទាំងអស់គ្នា៖

១. អានសៀវភៅកំសាន្តអារម្មណ៍

២. ស្ដាប់ចម្រៀង ឬមើលវីដេអូកំសាន្តនានា

៣. ធ្វើលំហាត់ប្រាណ ឬដើរស្រូបខ្យល់អាកាសនៅក្នុងបរិវេណដែលយើងរស់នៅប្រកបដោយសុវត្ថិភាព

៤. ធ្វើសកម្មភាពផ្សេងៗដើម្បីបំបាត់ភាពអផ្សុកដូចជា រៀនធ្វើមុខម្ហូបថ្មីៗ ដាំផ្កា រចនាបន្ទប់

៥. ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់តាមការខលសំឡេង ឬវីដេអូខល តាមហ្វេសប៊ុក ឬតេឡេក្រាម ដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នា

៦. កាត់បន្ថយការតាមដានព័ត៌មាននៅលើបណ្ដាញសង្គមច្រើនហួសហេតុពេក ព្រោះការមើលព័ត៌មានច្រើនពេក អាចធ្វើឱ្យយើងងាយស្រេ្តសដូចគ្នា។ មើលតែព័ត៌មានច្បាស់ការ ពីប្រភពដ៏គួរឱ្យទុកចិត្តបានហើយណា។

តោះ ប្ដូរទម្លាប់អង្គុយស្ត្រេស ដោយធ្វើរឿងខាងលើនេះទាំងអស់គ្នា! កុំភ្លេចថា នៅផ្ទះ គឺមានសុវត្ថិភាពបំផុតនៅអំឡុងពេលរីករាលដាលនៃជំងឺកូវីដនេះ។ អនុវត្ត ៣កុំ ៣ការពារ ហើយបើកុំភ្លេចរៀនអនឡាញតាមរយៈ OneSala !

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.