នៅតែក្នុងផ្ទះអំឡុងពេល Lockdown អ៊ីចឹង គួរប្រើពេលវេលាបែបណាឱ្យមានប្រសិទ្ធភាពក្នុងការរៀនសូត្រ ឬការធ្វើការ?

Apr 20, 2021 | 08:34 0 views

យើងគ្រប់គ្នាជាទម្លាប់តែ ព្រឹកឡើងចេញពីផ្ទះទៅធ្វើការ និងត្រឡប់មកផ្ទះវិញសម្រាកនៅពេលល្ងាចឬយប់។ ដូច្នេះនៅពេលមានការរាលដាលនៃជំងឺកូវីដខ្លាំង យើងត្រូវរៀន ឬធ្វើការពីផ្ទះ ដែលនេះគឺខុសពីទម្លាប់រាល់ដង ក៏ធ្វើឱ្យគុណភាពនៃការសិក្សា ឬការងាររបស់យើងមានការថយចុះ។

ហេតុនេះយើងសូមចែករំលែកពីវិធីដែលអាចជួយឱ្យលោកអ្នកអាចប្រើប្រាស់ពេលវេលារៀនសូត្រ ឬធ្វើការពីផ្ទះ ឱ្យមានប្រសិទ្ធភាពខ្ពស់៖

១.      រៀបចំកន្លែងរៀនសូត្រ ឬកន្លែងធ្វើការឱ្យមានរបៀប គួរឱ្យចង់រៀន ឬគួរឱ្យចង់ធ្វើការ។ អ្នកគួរមានតុមានកៅអីត្រឹមត្រូវ ហើយបរិយាកាសគួរតែប្រកបដោយផាសុកភាព និងអំណោយផលដល់ការរៀនសូត្រ និងការធ្វើការរបស់អ្នក។

២.      ត្រូវតាំងចិត្តរៀនសូត្រ ឬធ្វើការងារតាមពេលវេលាកំណត់ត្រឹមត្រូវ មានវិន័យច្បាស់លាស់ដោយខ្លួនឯង ទោះបីជាអ្នកកំពុងនៅផ្ទះក៏ដោយ។

៣.      ការនៅតែក្នុងផ្ទះ អាចនឹងធ្វើឱ្យអ្នកងាយធុញថប់ ទើបកើតស្ត្រេស គ្មានអារម្មណ៍រៀន ឬធ្វើការ។ ដូច្នេះអ្នកគួររៀនបន្ធូរអារម្មណ៍ស្មុគស្មាញតាមរយៈការអានសៀវភៅ ស្ដាប់ចម្រៀង មើលភាពយន្ត ឬហាត់កីឡាជាដើម។

សង្ឃឹមថា អ្នកទាំងអស់គ្នានឹងអាចប្រើពេលវេលារៀនសូត្រ ឬធ្វើការនៅផ្ទះឱ្យមានប្រសិទ្ធភាព ក្រោយអនុវត្តតាមវិធីទាំងបីខាងលើ។ នៅផ្ទះក៏ល្អដែរ ចំណេញទាំងពេលវេលា ទាំងកម្លាំង និងថវិកា មិនបាច់ធ្វើដំណើរទៅសាលា ឬកន្លែងធ្វើការ។ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងអស់គ្នា តាមរយៈការស្នាក់នៅផ្ទះ។

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.