សេដ្ឋកិច្ចឌីជីថល (Digital Economy)?

Feb 15, 2021 | 10:15 0 views

Internship

    បច្ចុប្បន្ននេះ និន្នាការឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល (Digital Economy) កំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់បណ្ដាប្រទេសដែលកំពុងអភិវឌ្ឍន៍។ ភាពទូលំទូលាយនៃសេដ្ឋកិច្ចមួយនេះ ត្រូវបានអង្គការធំៗនៅជុំវិញពិភពលោកសិក្សានិងកំណត់និយមន័យទៅតាមការយល់ឃើញរបស់ពួកគេផ្សេងៗពីគ្នា។
    សេដ្ឋកិច្ចឌីជីថលគឺសំដៅទៅលើទម្រង់ ឬ សកម្មភាពពង្រឹងសេដ្ឋកិច្ចមួយដែលប្រើប្រាស់ពត៌មាននិងចំណេះដឹងពីប្រព័ន្ធឌីជីថលជាកត្តាដ៏សំខាន់បម្រើដល់ការងារផលិតភាពដោយផ្អែកទៅលើបណ្តេញអុីនធឺណិត ប្រព័ន្ធ Cloud Computing បណ្ដុំទិន្នន័យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើការប្រមូល រក្សាទុក វិភាគនិងចែករំលែកនូវពត៌មានឌីជីថលនិងផ្លាស់ប្ដូរអន្តរកម្មនៃសង្គម។ [1]
    សេដ្ឋកិច្ចឌីជីថលត្រូវបានបែងចែកជា 3ផ្នែកតូចៗនិងសំខាន់ៗដូចជា :
➢ អាជីវកម្មអេឡិចត្រូនិក (E-business)
➢ ហេដ្ឋារចនាសម្ព័ន្ធអាជីវកម្មអេឡិចត្រូនិក (E-business infrastructure)
➢ ពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)
    ដោយឡែកចំពោះអាសុី សេដ្ឋកិច្ចឌីជីថលកំពុងជួយកែសម្រួលទៅដល់បរិបទសង្គមនិងសេដ្ឋកិច្ចក្នុងតំបន់ តាមរយះការបង្កើននូវគំនិតច្នៃប្រឌិតថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ដូចជាប្រតិបតិ្តការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលបានកោ្ដបក្ដាប់ទីផ្សារនៃពិភពលោកជាង 25% និង បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការផ្ដល់សេវា សម្រួលដល់ការទូទាត់និងការផ្តល់កម្ចី ដើម្បីបង្កើននូវចលនាហិរញ្ញវត្ថុសម្រាប់ប្រទេស ដែលកំពុងអភិវឌ្ឍន៍ធ្វើឲទីផ្សារបស់អាស៊ីឈរនៅលើទីតាំងខ្ពស់មួយដែលមានទីផ្សារទូទាត់ធំជាងគេនៅលើពិភពលោក។
    ការអនុវត្តគោលនយោបាយនេះមិនទាន់បានផ្ដល់លទ្ធផលយ៉ាងពេញលេញសម្រាប់ប៉ែកអាសុីអស់នូវឡើយទេ ដោយសារតែប្រទេសមួយចំនួនរួមទាំងប្រទេសដែលកំពុងអភិវឌ្ឍន៍ក្នុងតំបន់បន្តមានរចនាសម្ព័ន្ធ ICT ដ៏ខ្សោយ កង្វះខាតជំនាញនិងធនធាន និង កត្តារារាំងពីសេដ្ឋកិច្ចនិងសង្គមដែលបានធ្វើឲប្រជាពលរដ្ឋជាច្រើនមិនអាចចូលរួមនៅក្នុងសេដ្ឋកិច្ចឌីជីថល។ អត្ថប្រយោជន៍ដែលទាញចេញពីប្រព័ន្ធឌីជីថលមានភាពស្មុគស្មាញ ព្រៅះវាមិនមែនត្រឹមតែផ្តោតសំខាន់ទៅលើការប្រមូលផ្តុំទិន្នន័យធំៗនិងការប្រើប្រាស់ប្រព័ន្ធវេទិការឌីជីថលនោះទេ គឺវាអាស្រ័យទៅតើបច្ចេកវិទ្យាទាំងអស់នោះត្រូវបានប្រើប្រាស់យ៉ាងដូចម្ដេចក្នុងការបង្កើននូវផលិតភាពដល់ប្រព័ន្ធសេដ្ឋកិច្ច៕
    ឯកសារយោង (Reference)Adb, Indianeconomy

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.