អាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ីផ្ដល់ជូននិស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា ២០២១-២០២២

Apr 13, 2021 | 08:09 0 views

ថ្មីៗនេះ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានជូនដំណឹងពីការផ្ដល់អាហារូបករណ៍របស់      រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ចំនួន ១៦កន្លែង ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេសនៅសហព័ន្ធរុស្ស៊ីសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។

          មុខវិជ្ជាសិក្សារួមមាន៖

·         ១កន្លែង សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា លើជំនាញសិល្បៈ វប្បធម៌ តូរ្យតន្ត្រី ចម្រៀង សរុបមានជាង ៦០មុខជំនាញ

·         ៦កន្លែង សម្រាប់ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធដូចជា Physics, Astronomy, Chemistry, Nuclear Power and Technology, Technology Material សរុបជាង ៣០ជំនាញ

·         ៩កន្លែង សម្រាប់ការសិក្សាជំនាញទូទៅដូចជា ពេទ្យ វិស្វកម្មអគ្គិសនី វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច វិស្វកម្មសំណង់ស៊ីវិល ទំនាក់ទំនងអន្តរជាតិ នយោបាយ សេដ្ឋកិច្ច...។

          ការស្នើសុំអាហារូបករណ៍ត្រូវធ្វើឡើងតាមរយៈគេហទំព័រ https://education-in-russia.com/ ។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យ គឺថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់ជាមួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីដែលមានអាសយដ្ឋាននៅ ផ្ទះលេខ១០៣ មហាវិថីព្រះនរោត្តម ឬតាមទូរសព្ទលេខ ០២៣ ២១៣៥០៨ ឬ ០៨៥ ៩៨៨០៧៤។

 

ប្រភព៖ Cambodia Scholarship Center, Facebook

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.