
ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ សាកលវិទ្យាល័យ Beijing Foreign Studies University
ដែលស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង និងមានសាខានៅទីក្រុង Foshan ខេត្ត Guangdong ប្រទេសចិន បានសម្រេចផ្ដល់នូវអាហារូបករណ៍ពេញលេញ
និងអាហារូបករណ៍ដោយផ្នែក សម្រាប់ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០កន្លែង
ដែលមានរយៈពេលសិក្សា ៤ឆ្នាំ និងអាចជ្រើសរើសសិក្សាជាភាសាអង់គ្លេស ឬភាសាចិន។
មុខជំនាញសម្រាប់សាខានៅរដ្ឋធានីប៉េកាំងរួមមាន៖
·
សិក្សាជាភាសាចិន
ត្រូវមានកម្រិតភាសាចិនយ៉ាងហោច HSK4
- គណនេយ្យ
- ការគ្រប់គ្រងពាណិជ្ជកម្ម
- អាជីវកម្មអេឡិចត្រូនិច
- ហិរញ្ញវត្ថុ
- ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន
- សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ
·
សិក្សាជាភាសាអង់គ្លេស ត្រូវមានកម្រិតភាសាអង់គ្លេសយ៉ាងហោច
IELTS 6.0
- អាជីវកម្មអន្តរជាតិ
- ហិរញ្ញវត្ថុអន្តរជាតិ
- ផ្នែកទីផ្សារអន្តរជាតិ
- អាជីវកម្មចិន
- អាជីវកម្មអេឡិចត្រូនិច
- សេដ្ឋកិច្ច
និងពាណិជ្ជកម្មអន្តរជាតិ។
មុខជំនាញសម្រាប់សាខានៅទីក្រុង
Foshan ខេត្ត Guangdong រួមមាន៖
·
សិក្សាជាភាសាចិន
ត្រូវមានកម្រិតភាសាចិនយ៉ាងហោច HSK
4 និងអាចចូលរៀនឆ្នាំទី២
តែម្ដង សម្រាប់អ្នកមាន HSK 5
- អាជីវកម្មអន្តរជាតិ
- ផ្នែកទីផ្សារអន្តរជាតិ
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យស្នើសុំអាហារូបករណ៍ចាប់ពីថ្ងៃនេះ
រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១
នៅការិយាល័យសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ជាន់ទី៣ បន្ទប់០០៦)
នៅក្នុងអាគារសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។
សម្រាប់ព័ត៌មានលម្អិត
សូមទំនាក់ទំនងមកការិយាល័យសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន
ឬក្រុមការងារអាហារូបករណ៍នៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន
តាមរយៈលេខទូរសព្ទ ០៩៩ ៩៨៥ ៩៨៧ / ០៧០ ៦៩៨ ៦៨៥ / ០៨៦ ៩១១ ១១៧ ៕
ប្រភព៖ ACSC_Association
of Cambodian Student in China, Facebook