អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតរបស់ក្រសួងពាណិជ្ជកម្មចិន ឆ្នាំសិក្សា ២០២១-២០២២

Apr 02, 2021 | 09:29 0 views

នាពេលថ្មីៗនេះ  សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានទទួលអាហារូបករណ៍ ចំនួន ៥កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣កន្លែង សិក្សារយៈពេល ១-២ ឆ្នាំ និងថ្នាក់បណ្ឌិតចំនួន ២កន្លែង សិក្សារយៈពេល ៣ឆ្នាំ ដែលអាហារូបករណ៍នេះឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន ហៅកាត់ថា MOFCOM-CSC និង MOFCOM-UNIVERSITY ។ មុខជំនាញសិក្សាសរុបមានចំនួន ៣៧ នៅក្នុងសាកលវិទ្យាល័យចំនួន ៣៣ នៅតាមបណ្ដាខេត្តក្រុងនៃសាធារណរដ្ឋប្រជាមានិតចិន។

          និស្សិតដែលជាប់អាហារូបករណ៍នេះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

·         សិក្សាជាមួយនិស្សិតអន្តរជាតិមកពីបណ្ដាប្រទេសជាច្រើន

·         កម្មវិធីសិក្សាអន្តរជាតិជាភាសាអង់គ្លេស

·         ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទទួលបានប្រាក់ខែ ៣០០០ យ័នចិន (ប្រហែល ៤៧៧ ដុល្លាអាមេរិក)

·         ថ្នាក់បណ្ឌិត ទទួលបានប្រាក់ខែ ៣៥០០ យ័នចិន (ប្រហែល ៥៥០ ដុល្លាអាមេរិក)

·         មានផ្ដល់ថ្លៃសំបុត្រយន្តហោះទាំងទៅទាំងមក

·         បន្ទប់ស្នាក់នៅបែប Single room

·         និងមានកម្មវិធីកំសាន្ត និងទស្សនកិច្ចនៅតាមបណ្ដាក្រុមហ៊ុនធំៗ នៅតាមបណ្ដាខេត្តក្រុងផ្សេងៗតាមការរៀបចំរបស់សាកលវិទ្យាល័យ។

          បេក្ខជនដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យស្នើសុំអាហារូបករណ៍ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ នៅការិយាល័យសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ជាន់ទី៣ បន្ទប់០០៦) នៅក្នុងអាគារសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។

          សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកការិយាល័យសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឬក្រុមការងារអាហារូបករណ៍នៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន តាមរយៈលេខទូរសព្ទ ០៩៩ ៩៨៥ ៩៨៧ / ០៧០ ៦៩៨ ៦៨៥ / ០៨៦ ៩១១ ១១៧ ៕

 

ប្រភព៖ ACSC_Association of Cambodian Student in China, Facebook

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.