Mar 31, 2021 | 09:09 0 views
ដូចដែលយើងដឹងហើយថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ការអភិវឌ្ឍធនធានមនុស្សនៅទូទាំងសកលលោក ជាពិសេសប្រទេសកម្ពុជាយើងដែលកន្លងមកការអប់រំពឹងផ្អែកទាំងស្រុងលើការសិក្សានៅក្នុងថ្នាក់រៀន។ ដើម្បីចូលរួមធានាស្ថេរភាពនៃការអប់រំក្នុងអំឡុងជំងឺកូវីដ-១៩ នេះ ក្រុមហ៊ុនវន្តសាលា បានបង្កើតអេប OneSala ដែលអនុញ្ញាតឱ្យសិស្សស្វ័យសិក្សាតាមរយៈការមើល វីដេអូមេរៀននានាដែលបាននៅលើអេប។
ថ្មីៗនេះដែរ វន្តសាលាបានផ្ដល់អាហារូបករណ៍សម្រាប់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជា Voucher 5000 Points (គិតជាទឹកប្រាក់ស្មើនឹង ២៥០០ ដុល្លារ) សម្រាប់សិក្សាអនឡាញតាមរយៈអេប OneSala និងឧបត្ថម្ភទៅលើកម្មវិធីប្រចាំឆ្នាំរបស់សមាគមសហគ្រិនវ័យក្មេងនៃកម្ពុជាក្នុងឆ្នាំ ២០២១ នេះ។ ការផ្ដល់ជូនអាហារូបករណ៍នេះ មានគោលបំណងរឹតចំណងមិត្តភាពរវាងវន្តសាលាជាមួយនឹង យុវជននៃសមាគមសហគ្រិនវ័យក្មេងកម្ពុជាផង ក៏ដូចជាចូលរួមពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ យុវជនក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ នេះផងដែរ។
គួរបញ្ជាក់ផងដែរថា ការឧបត្ថម្ភនេះមានរយៈពេលពេញមួយឆ្នាំគិតចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ក្រោមការព្រមព្រៀង និងទទួលស្គាល់ពីស្ថាបនិករបស់វន្តសាលា និងអគ្គលេខាធិការនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា៕
ប្រភព៖ វន្តសាលា
Your Advertisement Here
Contact us for
more information
May 04, 2021 | 08:14
May 03, 2021 | 08:05
May 01, 2021 | 08:49
Apr 30, 2021 | 08:26