យល់ល្អ គួរអានសៀវភៅនៅម៉ោងណា?

Mar 27, 2021 | 08:47 0 views

ការអានគឺជាសកម្មភាពមួយដ៏មានសារៈសំខាន់ណាស់ ព្រោះវាជួយបន្ថែមចំណេះដឹង បង្កើនគំនិតច្នៃប្រឌិត និងអាចផ្ដល់នូវចំណីអារម្មណ៍ឱ្យយើងរីករាយស្រស់ស្រាយផងដែរ។ ប៉ុន្តែមនុស្សយើងភាគច្រើនមានភាពរវល់ណាស់ ទាំងក្នុងការសិក្សា ការងារ និងគ្រួសារ។ ហេតុនេះហើយ ទើបយើងអាចឆ្លៀតពេលអានសៀវភៅតែពេលទំនេរប៉ុណ្ណោះ។ តើយើងគួរអានសៀវភៅនៅម៉ោងណា ជាមួយប្រភេទសៀវភៅបែបណាដែរ ទើបជាជម្រើសល្អបំផុត?


ចម្លើយ គឺអាស្រ័យលើបទពិសោធរបស់មនុស្សម្នាក់ៗ ប៉ុន្តែអ្នកជំនាញបានលើកឡើងនូវម៉ោង ៣ពេល ដែលស័ក្ដិសមជាមួយការអានសៀវភៅ ៣ ប្រភេទខុសគ្នា៖

          ១. ព្រឹកម៉ោង ១០ ទៅម៉ោង ១២


        ពេលព្រឹក គឺជាពេលវេលាល្អបំផុតដែលខួរក្បាលរបស់យើងស្វាងស្រឡះល្អ ហើយត្រូវការបន្តការភ្ញោចបន្ថែមតាមរយៈការអានសៀវភៅ ឬឯកសារឡូហ្ស៊ិកនានា ក៏ដូចជាកាសែតសារព័ត៌មានផងដែរ។ អ្នកជំនាញបានបង្ហាញថា ការអាននៅពេលព្រឹកជួយបំបាត់ស្ត្រេស បង្កើនគំនិតច្នៃប្រឌិត បង្កើនការផ្ចង់ស្មារតី និងការចងចាំជាដើម។

        ២. រសៀលម៉ោង ២ ទៅល្ងាចម៉ោង ៦


ពេលរសៀល ជាពេលសមស្របបំផុតសម្រាប់ការអានសៀវភៅសិក្សារៀនសូត្រ ព្រោះពីម៉ោង ២ ដល់ម៉ោង ៦ល្ងាច ជាពេលដែលខួរក្បាលអាចចងចាំបានល្អ រៀនសូត្រនៅអំឡុងម៉ោងនេះ យើងនឹងឆាប់ចាប់បាន ឆាប់ចេះ ឆាប់ចាំជាមិនខាន។

     ៣. យប់មុនចូលគេង

        ពេលយប់មុនចូលគេង ជាពេលដែលខួរក្បាលសម្រាក ត្រូវការការលំហែ បន្ទាប់ពីបំពេញការងារ ឬរៀនសូត្រពេញមួយថ្ងៃ។ ដូចនេះការអានសៀវភៅរឿង ឬប្រលោមលោក ឬសៀវភៅកំសាន្តនានា ជាជម្រើសល្អបំផុតសម្រាប់ពេលយប់មុនចូលគេង ព្រោះវាជួយបន្ធូរអារម្មណ៍ខួរក្បាលយើងពីភាពស្មុគស្មាញ និងធ្វើឱ្យគេងលក់ស្រួល។


ប្រភព៖ The Productive Engineer, Theproductiveengineer

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.