អាហារូបករណ៍សម្រាប់សិស្សអាស៊ានទៅសិក្សានៅសាកលវិទ្យាល័យក្វាងស៊ីប្រទេសចិន

Mar 25, 2021 | 08:38 0 views

រាជរដ្ឋាភិបាលក្រុងក្វាងស៊ីនៃប្រទេសចិនបានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដល់និស្សិតអាស៊ានសម្រាប់ទៅសិក្សានៅសាកលវិទ្យាល័យក្វាងស៊ីក្នុងឆ្នាំសិក្សា ២០២១-២០២២ ដែលក្នុងនោះនិស្សិតអាចជ្រើសរើសមុខវិជ្ជារៀនបានក្នុងចំណោម ២៤ មហាវិទ្យាល័យនៅសាកលវិទ្យាល័យក្វាងស៊ី។

          លក្ខខណ្ឌដើម្បីដាក់ពាក្យអាហារូបករណ៍នេះរួមមាន៖

·         ជាប្រជាពលរដ្ឋអាស៊ាន និងមានសុខភាពល្អ

·         គោរពច្បាប់ប្រទេសចិន និងគោរពគោលនយោបាយរបស់ប្រទេសចិន

·         មានឥរិយាបថល្អ ជាសិស្សឧស្សាហ៍ព្យាយាម និងមានពិន្ទុសិក្សាល្អ

·         មិនត្រូវទទួលយកអាហារូបករណ៍ផ្សេងទៀតរបស់រាជរដ្ឋាភិបាលចិនក្នុងពេលដំណាលគ្នា

·         សម្រាប់ថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវមានអាយុក្រោម ២៥ឆ្នាំ និងបានបញ្ចប់ថ្នាក់បាក់ឌុប

·         សម្រាប់ថ្នាក់អនុបណ្ឌិត បេក្ខជនត្រូវមានអាយុក្រោម ៣៥ឆ្នាំ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ

·         សម្រាប់ថ្នាក់បណ្ឌិត បេក្ខជនត្រូវមានអាយុក្រោម ៤០ឆ្នាំ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិត

          អត្ថប្រយោជន៍ដែលនិស្សិតអាហារូបករណ៍ទទួលបានមានដូចជា៖

·         បង់ថ្លៃសាលា ១០០%

·         កន្លែងស្នាក់នៅ

·         ធានារ៉ាប់រងសុខភាព

·         ប្រាក់ឧបត្ថម្ភប្រចាំខែ...។

          គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យក្វាងស៊ី គឺជាសាកលវិទ្យាល័យស្រាវជ្រាវដ៏ចំណាស់មួយនៅប្រទេសចិន។ សាកលវិទ្យាល័យនេះជាប់ចំណាត់ថ្នាក់លេខ ៩៤៥ ទូទាំងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ៩៩ នៅប្រទេសចិននៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។

          សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ សូមរួសរាន់ដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី៣០ ខែឧសភាឆ្នាំ ២០២១។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអាហារូបករណ៍នេះ សូមទាក់ទងទៅកាន់៖

·         ហ្វេសប៊ុកផេក៖ m.me/scholarshipcenter

·         តេលេក្រាម៖ https://t.me/centerscholarship

·         តាមរយះលេខទូរសព្ទ៖ 096 821 8102 ឬ 078800083 ។

ប្រភព៖ Cambodia Scholarship Center, Facebook

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.