អាហារូបករណ៍ ៤០% ពីសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា

Mar 19, 2021 | 11:23 0 views

សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បានធ្វើការបញ្ចុះតម្លៃសិក្សារហូតដល់ទៅ 40% គឺនិស្សិតត្រូវបង់តែ 276$ ក្នុងមួយឆ្នាំប៉ុណ្ណោះ។ សាលាក៏មានទទួលនិស្សិតផ្ទេរចូល ដើម្បីបន្តការសិក្សាឆ្នាំទី2 ឆ្នាំទី3 និងឆ្នាំទី4 ផងដែរ។ នៅពេលចុះឈ្មោះចូលរៀន និស្សិតនឹងទទួលបាន Laptop (14 RAM6GB SSD320GB) ថ្មីមួយគ្រឿងភ្លាម។

          និស្សិតអាចជ្រើសរើសជំនាញ/ឯកទេស នៅក្នុងមហាវិទ្យាល័យដូចខាងក្រោម៖

1. មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម

2. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា

3. មហាវិទ្យាល័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ

4. មហាវិទ្យាល័យពាណិជ្ជសាស្ត្រ

5. មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច

          ដោយមានការរាលដាលនៃជំងឺកូវីដ-១៩ ការសិក្សានឹងធ្វើតាម Online និងប្រព័ន្ធ e-Learning (LMS: Learning Management System) របស់ IIC ដែលបានបង្កើតឡើងក្រោមជំនួយឧបត្ថម្ភរបស់ធនាគារពិភពលោក តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បានទទួលពានរង្វាន់ឆ្នើមក្នុងការអនុវត្តគម្រោង SGA# 040, LMS (Learning Management System) for e-Learning ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពឧត្តមសិក្សា ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយហិរញ្ញវត្ថុពីធនាគារពិភពលោក កាលពីឆ្នាំ២០១៥។

          ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា៖

·         អាសយដ្ឋាន៖ អគារលេខ 069 ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

·         លេខទូរសព្ទ៖ 023 425 148 / 092 340 626 / 016 340 626

·         អ៊ីមែល៖ info@iic.edu.kh

·         វេបសាយ៖ www.iic.edu.kh ឬហ្វេសប៊ុក៖ facebook.com/iic1999

 

ប្រភព៖ IIC University of Technology, Facebook

 

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.