បច្ចុប្បន្នដោយមានការរីកចម្រើន នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងពិភពលោក ក្នុងតំបន់អាស៊ាន និងក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថានប័នរដ្ឋ ឯកជន អង្គការ សមាគម និងអាជីវកម្មតូចធំ ភាគច្រើនមានតម្រូវការប្រើប្រាស់ប្រព័ន្ធឌីជីថល (Digitalization) គាំទ្រដល់កែលម្អប្រតិបត្តិការងារ ប្រតិបត្តការសង្វាក់ផលិតកម្ម ការងារផ្គត់ផ្គង់ផលិតផល ការផ្តល់សេវា ការសម្រេចចិត្ត ការងារគ្រប់គ្រងនានា។
ការបំពាក់ប្រព័ន្ធបច្ចេកវិទ្យានៅតាមស្ថាប័ន អង្គភាពរដ្ឋនិងឯកជន នឹងធ្វើអោយព្រះរាជាណាចក្រកម្ពុជា មានតម្រូវការធនធានមនុស្សជាច្រើនក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Information and Communication Technology or ICT)។ ដើម្បីជាជំនួយដល់យុវជនកម្ពុជា ចាប់យកអាជីពក្នុងវិស័យ ICT ជាពិសេសជំនាញ Software Application Development ក្រុមការងាររបស់លោកគឹម សិរីវុឌ្ឍ តំណាងវន្តសាលា បានធើ្វការពិភាក្សាជាមួយ លោកសាស្រ្តាចារ្យ អ៊ុំ សៅកុសល លោកសាស្រ្តាចារ្យ សុខ ពិសិដ្ឋ អំពីជំនាញវិជ្ជាជីវៈដែលយុវជនគួរសិក្សាពីមូលដ្ឋាន ដល់កម្រិតបំពេញការងារ។ ក្នុងជំនាញ Software Application Development មានជំនាញតាមផ្នែកដូចខាងក្រោម៖
-អ្នកអភិវឌ្ឍសូហ្វែសម្រាប់កុំព្យូទ័រ Desktop Application សម្រាប់ប្រព័ន្ធដំណើរការ Window និង MacOS
-អ្នកអភិវឌ្ឍអេបសម្រាប់ប្រព័ន្ធដំណើរការ Android (Android Application Developer)
-អ្នកអភិវឌ្ឍអេបសម្រាប់ប្រព័ន្ធដំណើរការ IOS (IOS Application Developer)
-អ្នកអភិវឌ្ឍគេហទំព័រប្រើប្រាស់បច្ចេកវិទ្យា Microsoft (Web Developer with Microsoft Technology)
-អ្នកអភិវឌ្ឍគេហទំព័រប្រើប្រាស់បច្ចេកវិទ្យា Open Source (Web Developer – Open Source)
-អ្នកអភិវឌ្ឍសូហ្វែសម្រាប់គ្រប់គ្រងប្រព័ន្ធដំណើរការ Cross-Platform Mobile Application Developer.
ជំនាញខាងលើនេះជាមូលដ្ឋានសម្រាប់អ្នកចង់ចាប់អាជីពក្នុងវិស័យខាងលើ ជាក់ស្តែងក្នុងទីផ្សារការងារបច្ចុប្បន្ន ជំនាញ Software Application Development នេះអាចនឹងមានជំនាញផ្តោត តូចៗ ផ្សេងៗទៀត។
សិក្សាមុខវិជ្ជាអ្វីខ្លះ ដើម្បីអាចធ្វើការជាអាជីពក្នុងជំនាញខាងលើ? យោងតាមការពិភាក្សាជាមួយសាស្រ្តាចារ្យទាំងពីរ និងការអនុវត្តន៌ការងារប្រចាំថ្ងៃរបស់អេបវន្តសាលា ដោយវន្តសាលាបានរៀបចំបែងចែកការសិក្សាចំណេះដឹងជា 3 កម្រិត៖
- ចំណេះដឹងជាមូលដ្ឋាន Foundation Skills
- ជំនាញកម្រិត១ Skill – Level 1
- ជំនាញកម្រិត២ Skill – Level 2
ចំណេះដឹងជាមូលដ្ឋាន Foundation Skills ជាចំណេះដឹងដែលសូហ្វែ Developer ទាំងអស់គួរមាន ក្នុងនោះរួមមាន៖ Object Oriented Programming OOP, Java Programming, C#, Database Design and Management, UI/UX Design, Data Structure, និង Project Management។
ជំនាញកម្រិត១ Skill – Level 1 អ្នកដែលបានសិក្សានិងមានចំណេះដឹងលើជំនាញកម្រិតនេះអាចចាប់ផ្តើមបំពេញការងារកម្រិតដំបូងនៅស្ថាប័នដែលមានតម្រូវការបង្កើតអេប គេហទំព័រ និងសូហ្វែនានាបាន។ ហើយសម្រាប់ចំណេះដឹងជំនាញកម្រិត២ Skill-Level 2 គឺ ជាចំណេះដឹងសម្រាប់អ្នកដែលចង់ឡើងមួយកម្រិតទៀត ដែលមានប្រាក់បៀវត្សខ្ពស់ជាង។ ដើម្បីងាយស្រួលសម្រាប់យុវជនមើលឃើញទាំងមូលអំពីចំណេះដឹងដែលត្រូវចាប់យកតាមកម្រិត វន្តសាលាបានរៀបចំតារាងសង្ខេបមុខវិជ្ជាចំណេះដឹងដែលគួសិក្សា។
