ធ្វើយ៉ាងណាទើបមិនងងុយគេងពេលអានសៀវភៅ?

Mar 11, 2021 | 11:14 0 views

ការអានសៀវភៅពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះសៀវភៅជាប្រភពនៃចំណេះដឹង ក៏ដូចជាឱសថបំបាត់ភាពអផ្សុក តប់ប្រមល់ផងដែរ។ ប៉ុន្តែមានមនុស្សជាច្រើនបាននិយាយថា ការអានសៀវភៅ ដូចជាថ្នាំងងុយគេង គឺអានមិនបានប៉ុន្មានទំព័រផង ក៏ចាប់ផ្ដើមទន់ភ្នែកចង់គេង។ យ៉ាងណាមិញ មានមនុស្សមួយចំនួនអាចអានសៀវភៅដោយមិនងងុយគេង ហើយខាងក្រោមនេះគឺជាគន្លឹះក្នុងការធ្វើឱ្យខ្លួនឯងមិនងងុយគេ ក្នុងអានសៀវភៅ៖

1.     ធ្វើចលនាក្នុងអំឡុងពេលអានសៀវភៅ


ការអង្គុយអានសៀវភៅនៅនឹងមួយកន្លែងជាប់ អាចធ្វើឱ្យយើងងាយនឹងងងុយគេង។ ការធ្វើចលនាផ្សេងៗដូចជាដើរ ឈរ ឬធ្វើសកម្មភាពផ្សេងៗ ប្រហែល ៥ ទៅ ១០នាទី អាចជួយកាត់បន្ថយការងងុយគេង។ ដូច្នេះអ្នកត្រូវចេះដកពេលបន្តិចពីការអានសៀវភៅ ទៅធ្វើចលនាផ្សេងៗ ហើយចាំត្រឡប់មកអានសៀវភៅបន្តទៀត។

2.     កន្លែងអានសៀវភៅត្រូវមានពន្លឺគ្រប់គ្រាន់


ពន្លឺ មានឥទ្ធិពលដល់ការគេងរបស់មនុស្សយើង ពោលគឺយើងនឹងងាយងងុយគេងនៅកន្លែងងងឹត ហើយមិនងាយគេងលក់នៅកន្លែងភ្លឺ។ ដូច្នេះអ្នកគួរតែអានសៀវភៅនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ទើបអាចកាត់បន្ថយការងងុយគេងបានក្នុងអំឡុងពេលអានន។

3.     អង្គុយឱ្យត្រង់ខ្លួន



ឥរិយាបថរបស់អ្នកនៅពេលអានសៀវភៅ ក៏សំខាន់ណាស់ដែរក្នុងការបង្ការភាពងងុយ។ ការគេងអានសៀវភៅ ងាយនឹងធ្វើឱ្យអ្នកងងុយគេង។ អង្គុយឱ្យត្រង់ខ្លួននៅពេលអានសៀវភៅ គឺជាជម្រើសដ៏ល្អបំផុត។

4.     មិនគួរអានសៀវភៅនៅលើគ្រែគេង


ឥរិយាបថរបស់អ្នកនៅពេលអានសៀវភៅ ក៏សំខាន់ណាស់ដែរក្នុងការបង្ការភាពងងុយ។ ការគេងអានសៀវភៅ ងាយនឹងធ្វើឱ្យអ្នកងងុយគេង។ អង្គុយឱ្យត្រង់ខ្លួននៅពេលអានសៀវភៅ គឺជាជម្រើសដ៏ល្អបំផុត។

5.     មិនគួរអានសៀវភៅនៅលើគ្រែគេង


ការងងុយគេង អាចបណ្ដាលមកពីកង្វះជាតិទឹក។ ការញ៉ាំទឹកបានគ្រប់គ្រាន់ក្នុងពេលអានសៀវភៅ ជួយឱ្យខួរក្បាលស្រស់ថ្លា ផ្ដោតអារម្មណ៍បានល្អ មិនងាយងងុយគេងនោះទេ។

6.     គេងឱ្យបានគ្រប់គ្រាន់


បើអ្នកមិនបានគេងគ្រប់គ្រាន់ ហើយទៅអានសៀវភៅទៀតនោះ ច្បាស់ណាស់ថា អ្នកនឹងងងុយគេងយ៉ាងងាយ។ ដូច្នេះអ្នកត្រូវទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ទើបខួរក្បាលជ្រះស្រឡះ មិនងងុយពេលអានសៀវភៅ។

ប្រភព៖ Healthline, Healthline

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.