អ្វីទៅជា Big Data?

Jan 04, 2021 | 11:22 0 views

Internship

ការប្រមូលទិន្នន័យ #BIG #DATA កែលម្អអាជីកម្មក្នុងវិស័យហិរញ្ញវត្ថុ
ក្នុងសម័យកាលមានការរីកចម្រើននៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ស្ថាប័នរឺអាជីកម្មបម្រើសេវាកម្មក្នុងវិស័យហិរញ្ញត្ថុប្រើប្រាស់ប្រព័ន្ធរឺកម្មវិធីប្រមូលទិន្នន័យទ្រង់ទ្រាយធំ BIG DATA ជាឧបករណ៍ផ្តល់ព័ត៌មាន បម្រើដល់ការងារដូចខាងក្រោម៖
- កែលម្អស្ថាប័ន និងបង្កើនគុណភាពសេវាកម្ម ល្អជាងដៃគូប្រកួតប្រជែង។
- ប្រើប្រាស់ជំនួយដល់ការសម្រេចចិត្តរបស់ថ្នាក់គ្រប់គ្រងរបសស្ថាប័ន។
- វិភាគ​ ប៉ានស្មានស្ថានភាព​ និងដោះស្រាយបញ្ហាប្រឈម កាត់បន្ថយហានិភ័យនានាក្នុងការបំពេញអាជីវកម្ម។
- ផ្តោតលើការប្រមូលព័ត៌មានស្វែងយល់អំពីអតិថិជន និងកែលម្អយុទ្ធសាស្រ្តរបស់អាជីវកម្ម។
ការប្រមូលទិន្នន័យទ្រង់ទ្រាយធំ​ (Big Data) ដោយមិនមានយន្តការមុតស្រួចជាមុន នឹងអាចធ្វើអោយអាជីវកម្មជួបប្រទះនូវផលលំបាកដូចខាងក្រោម៖
- ចំណាយលើការប្រមូលទិន្នន័យ និងរក្សាទុកទិន្នន័យដែលមានតម្លៃតិចតួចបំផុត រឺគ្មានតម្លៃទាល់តែសស់សម្រាប់អាជីវកម្ម។
- ចំណាយលើការតម្លើងនិងប្រើប្រាស់បច្ចេកវិទ្យាវិភាគទិន្នន័យដែលមិនស្របតាមតម្រូវការនៃការកែលម្អដំណើរការ រឺសេវាកម្មរបស់អាជីវកម្ម។
- ការវិភាគផ្តល់លទ្ធផលជាព័ត៌មានដែលមិនអាចប្រើប្រាស់ រឺមិនពាក់ព័ន្ធ ក្នុងការងារកំណត់លទ្ធផលរបស់អាជីវកម្ម រឺការងារកែលម្អអាជីវកម្ម។
- មិនអាចបង្កើតឧបករណ៍ត្រឹមត្រូវប្រើប្រាស់សម្រាប់វាស់វែងអំពីគុណភាពសេវាកម្មរបស់អាជីវកម្ម។
ដើម្បីកាត់បន្ថយបញ្ហាខាងលើ ស្ថាប័នរឺអាជីកម្ម អាចប្រើប្រាស់យន្តការ Lean Principles ក្នុងកម្មវិធីរឺប្រព័ន្ធប្រមូលទិន្នន័យទ្រង់ទ្រាយធំ BIG DATA របស់ខ្លួន ដោយអនុវត្តន៍តាមជំហ៊ានដូចខាងក្រោម៖
1. កំណត់បញ្ហាប្រឈម និងផ្នែកអ្វីខ្លះនៃ អាជីវកម្ម ដែលត្រូវតាមដាន កែសម្រួល ផ្អែកលើទិន្នន័យប្រមូលពីអតិថិជន។
2.កំណត់អំពីទិន្នន័យអ្វីខ្លះដែលត្រូវប្រមូលនិង រក្សាទុក។
3.កសាងយន្តការប្រមូល​ វិភាគនិងរាយការណ៍អំពីទិន្នន័យប្រមូលបាន។
4.បំពាក់យន្តការប្រមូល វិភាគ និងរាយការណ៍ទិន្នន័យ ផ្តល់ការវាស់វែងអំពីគុណភាពការងាររបស់អាជីវកម្ម និងសេវាកម្ម។
5.អនុវត្តន៍ការងារវិភាគ សម្រួចនិងផ្តោតតែលើគោលដៅកែលម្អសេវាកម្មចាំបាច់​ បម្រេីដល់អតិថិជន។
6.ប្រើលទ្ធផលវិភាគ កែសម្រួលអាជីវកម្ម ជាប្រចាំ វាយតម្លៃ សម្អាតទិន្នន័យនិងការងារវិភាគដែលពុំចាំបាច់ប្រេីប្រាស់នាពេលក្រោយ។
?ឯកសារលម្អិត (Source and References) Deloitte

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.