មូលហេតុ ៧ យ៉ាងដែលអ្នកគួរទទួលទានកាហ្វេ

Feb 24, 2021 | 08:45 0 views

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញថា កាហ្វេក្លាយជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺយុវវ័យតែម្ដងដែលងាកមកនិយមញុំាកាហ្វេកាន់តែច្រើនឡើងៗ។ ដោយហេតុនេះហើយ ទើបយើងសង្កេតឃើញថា ហាងកាហ្វេក៏មានការកើនឡើងដូចគ្នា។ ពួកយើងនាំគ្នានិយមញ៉ាំកាហ្វេ អាចដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា និងការជួយកាត់បន្ថយភាពងងុយគេងអំឡុងពេលធ្វើការ ឬរៀនសូត្រ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា កាហ្វេមានសារប្រយោជន៍ច្រើនជាងនេះ ហើយវាក៏មានគុណវិបត្តិមួយចំនួនដែរ។


ខាងក្រោមនេះគឺជាគុណសម្បត្តិនៃកាហ្វេទាំង 7 យ៉ាង៖

1.   កាហ្វេជួយឱ្យអ្នកសកម្មជាងមុន

ញ៉ាំកាហ្វេមួយម៉ោងមុនចាប់ផ្ដើមធ្វើកិច្ចការងារទាំងឡាយ នឹងធ្វើឱ្យអ្នកសកម្មជាងមុន 11-12% ព្រោះជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ អាចបង្កើនកម្រិតអរម៉ូនអាដ្រេណាលីន (Adrenaline) នៅក្នុងឈាម ដែលអរម៉ូននេះមានតួនាទីប្រឆាំងនឹងស្ត្រេស ក៏ដូចជាធ្វើឱ្យអ្នកមានភាពសកម្មជាងមុន។


2.   កាហ្វេមិនធ្វើឱ្យអ្នកឡើងទម្ងន់

កាហ្វេមានផ្ទុកនូវជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលអាចភ្ញោចឱ្យអរម៉ូនអាំងស៊ុយលីនក្នុងរាងកាយរបស់អ្នកបំពេញមុខងារដូចជា បញ្ចុះបរិមាណជាតិស្ករនៅក្នុងឈាម និងកាត់បន្ថយការចង់ញ៉ាំផ្អែមជាហេតុនាំឱ្យអ្នកមិនឡើងគីឡូ។


3.   កាហ្វេជួយរំលាយជាតិខ្លាញ់

ជាតិកាហ្វេអ៊ីនក្នុងកាហ្វេអាចបំបែកកោសិកាខ្លាញ់បាន ពោលគឺវាជួយរំលាយជាតិខ្លាញ់ក្នុង       រាងកាយ។


4.   កាហ្វេធ្វើឱ្យអ្នកមានស្មារតីស្រស់ថ្លា និងអាចផ្ដោតអារម្មណ៍បានល្អ

បរិមាណកាហ្វេអ៊ីនគ្រប់គ្រាន់ (1 ទៅ 6 ពែងក្នុងមួយថ្ងៃ) ជួយធ្វើឱ្យខួរក្បាលអ្នកស្រឡះ និងអាចផ្ចង់អារម្មណ៍លើកិច្ចការបានយ៉ាងល្អ។


5.   កាហ្វេកាត់បន្ថយគ្រោះថ្នាក់នៃការស្លាប់

ការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលទទួលទានកាហ្វេជាប្រចាំ មានអត្រានៃការស្លាប់មុនចាស់ទាបជាងអ្នកមិនផឹកកាហ្វេ ប្រហែល 25%


6.   កាហ្វេជួយកាត់បន្ថយការកើតជំងឺមហារីក

ការសិក្សាមួយបានបង្ហាញថា កាហ្វេជួយកាត់បន្ថយការកើតជំងឺមហារីកក្រពេញប្រូស្ដាតលើបុរសបាន 20% និងមហារីកស្បូនលើស្ត្រីបាន 25% ព្រមទាំងជួយបង្ការការកើតជំងឺមហារីកស្បែកផងដែរ។


7.   កាហ្វេកាត់បន្ថយការដាច់សរសៃឈាមខួរក្បាល

ការទទួលទានកាហ្វេចាប់ពី 2-4 ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រានៃការដាច់សរសៃឈាមខួរក្បាល។


កាហ្វេពិតជាមានអត្ថប្រយោជន៍ច្រើនមែន ក៏ប៉ុន្តែមនុស្សមួយចំនួនមិនអាចញ៉ាំកាហ្វេបាននោះទេ ព្រោះនៅពេលគេញ៉ាំកាហ្វេ គេនឹងមានអាការមិនស្រួលក្នុងខ្លួនដូចជា បេះដូងលោតញាប់ វិលមុខ ឬ       សេសឺ។ ដូច្នេះបើអ្នកចូលចិត្តកាហ្វេ អាចបន្តញ៉ាំដើម្បីសុខភាព តែបើញ៉ាំមិនបាន ក៏មិនជាបញ្ហានោះដែរ៕

ប្រភព៖ Warriorcoffee

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.