សាកលវិទ្យាល័យមេគង្គកម្ពុជាបានប្រកាសផ្ដល់អាហារូបករណ៍ 30%-50% ផ្នែកឯកទេសបច្ចេកវិទ្យាកុំព្យូទ័រ
រយៈពេល ៤ឆ្នាំ ដល់និស្សិតសម្រាប់ចាប់ផ្ដើមការសិក្សាចាប់ពីឆ្នាំ 2021 នេះ។ អាហារូបករណ៍នេះ គឺពិតជាពិសេសសម្រាប់និស្សិត
ព្រោះនិស្សិតអាចទទួលបានចំណេះដឹងផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាដូចជា៖
·
ជំនាញវិភាគប្រព័ន្ធដំណើរការនៃអាជីវកម្មតាមបែបបច្ចេកវិទ្យា
·
ជំនាញក្នុងការរចនា និងអភិវឌ្ឍន៍គេហទំព័រ
·
ជំនាញក្នុងការបង្កើត និងគ្រប់គ្រងទិន្នន័យ
·
ជំនាញក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍បណ្ដាញតភ្ជាប់
·
ជំនាញក្នុងការសរសេរកម្មវិធី និងរចនាកម្មវិធីកុំព្យូទ័រ
បន្ថែមពីលើជំនាញព័ត៌មានវិទ្យា និស្សិតនឹងទទួលបានចំណេះដឹងផ្នែកភាសាអង់គ្លេស
ភាពជាអ្នកដឹកនាំ និងសហគ្រិនភាពផងដែរ។
ជាមួយគ្នានេះដែរ
សាកលវិទ្យាល័យមេគង្គកម្ពុជាក៏បានផ្ដល់អាហារូបករណ៍ 30%-50%
រយៈពេល 4 ឆ្នាំ សម្រាប់ឯកទេសនីតិសាស្ត្រផងដែរ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអាហារូបករណ៍នេះ សូមទំនាក់ទំនងតាមរយៈ៖
- តំណភ្ជាប់តេទ្បេក្រាម៖
https://telegram.me/hengpitou
- ទូរស័ព្ទលេខ៖ 010 58 14 27 / 092 29 77 22 / 088 814
72 58
គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យមេគង្គកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ 2003 មកម៉្លេះ
ហើយរហូតមកដល់ពេលនេះ សាលាមានមុខជំនាញជាច្រើនតាំងពីថ្នាក់បរិញ្ញាបត្រ
រហូតដល់ថ្នាក់បណ្ឌិត។ ក្នុងនោះដែរ ព័ត៌មានវិទ្យាជាជំនាញដែលឈានមុខនៅសាកលវិទ្យាល័យមេគង្គកម្ពុជា៕
ប្រភព៖ Cambodian Mekong University, Facebook