Australia
Awards Scholarships បានផ្ដល់អាហារូបករណ៍ដល់និស្សិតនៅបណ្ដាប្រទេសកំពុង អភិវឌ្ឍ ដើម្បីទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី
សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ឬថ្នាក់បណ្ឌិតលើមុខវិជ្ជាជាច្រើនដែលទាក់ទងនឹងវិស័យជាអាទិភាពសម្រាប់អភិវឌ្ឍប្រទេស
លើកលែងតែការហ្វឹកហាត់ទាក់ទងនឹងការបើកយន្តហោះ បច្ចេកវិទ្យានុយក្លែអ៊ែ
ឬការហាត់ទាហាននោះទេ។
អាហារូបករណ៍នេះនឹងផ្ដល់ជូនបេក្ខជននូវថ្លៃសិក្សាពេញលេញ
ថ្លៃសំបុត្រយន្តហោះត្រឡប់មកប្រទេសកំណើត ប្រាក់អាហារូបករណ៍ ការស្នាក់នៅ សេវាសុខភាព
កម្មវិធីណែនាំពីការសិក្សា (Introductory
Academic Program) ថ្លៃសិក្សាភាសាអង់គ្លេសមុនចាប់ផ្ដើមចូលរៀនជំនាញនីមួយៗ ជាដើម។
ដើម្បីទទួលបានអាហារូបករណ៍នេះ
បេក្ខជនត្រូវ៖
·
មានអាយុយ៉ាងតិច 18 ឆ្នាំ គិតត្រឹមថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2021
·
មានសញ្ជាតិខ្មែរ
· មិនមែនជាពលរដ្ឋអូស្ត្រាលី
មិនបានរស់នៅក្នុងប្រទេសអូស្ត្រាលីជាអចិន្ត្រៃយ៍
ឬមិនបានសុំវីសាដើម្បីរស់នៅក្នុងប្រទេសអូស្ត្រាលីជាអចិន្ត្រៃយ៍
· មិនបានរៀបការជាមួយអ្នកដែលកាន់សញ្ជាតិអូស្ត្រាលី
ឬនូវែលហ្សេឡង់ ឬអ្នកដែលមានសិទ្ធិជ្រកកោនជាអចិន្ត្រៃយ៍នៅប្រទេសអូស្ត្រាលី
ឬនូវែលហ្សេឡង់ (ក្នុងអំឡុងពេលដាក់ស្នើអាហារូបករណ៍ ដំណាក់កាលជ្រើសរើស
ឬដំណាក់កាលរៀបចំឯកសារមករស់នៅប្រទេសអូស្ត្រាលី)
·
មិនមែនជាមន្ត្រីទាហាននាពេលបច្ចុប្បន្ន
· មិនធ្លាប់បានទទួលអាហារូបករណ៍រយៈពេលវែងពីប្រទេសអូស្រ្តាលី
ឬត្រូវរស់នៅក្រៅប្រទេស
អូស្ត្រាលីយ៉ាងតិច ២ដងនៃចំនួនឆ្នាំដែលបានរស់នៅប្រទេសអអូស្ត្រាលី (ឧទាហរណ៍៖
បើបេក្ខជនធ្លាប់ទទួលបានអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ៤ឆ្នាំ
បេក្ខជនអាចដាក់ពាក្យ អាហារូបករណ៍លើកនេះបានលុះត្រាតែបានចេញពីប្រទេសអូស្ត្រាលី
៨ឆ្នាំ)
សូមអានលម្អិតនូវលក្ខខណ្ឌទាំងអស់ដែលអាចទទួលបានអាហារូបករណ៍នៅក្នុង
Australia Awards Scholarship Policy
Handbook (Dfat) ។
ការដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលីនេះចាប់ផ្ដើមទទួលពាក្យពីថ្ងៃទី
01 កុម្ភៈ 2021 និងផុតកំណត់នៅថ្ងៃទី
30 មេសា 2021 ។ បេក្ខជនដែលជាប់
នឹងចាប់ផ្ដើមការសិក្សានៅឆ្នាំ 2022
។
សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងមុខវិជ្ជាសិក្សានិងរបៀបដាក់ពាក្យអាហារូបករណ៍នេះសូមចូលទៅមើលនៅក្នុងវេបសាយផ្លូវការ៖ Dfat
ប្រភព៖ scholars4dev, Scholars4dev