អ្វីទៅជា Open Government Data?

Jan 04, 2021 | 11:12 0 views

Internship

Open Government Data សំដៅលើទិន្នន័យដែលបើកចំហដោយរដ្ឋាភិបាលជូនសាធារណៈជនដែលមានដូចជា ទិន្នន័យស្ថិតិ ទិន្នន័យជំរឿន ទិន្នន័យអំពីការថែរទាំសុខភាព និងការអប់រំសាធារណៈ ទិន្នន័យសមាជិកសភា និងការបោះឆ្នោត ទិន្នន័យថវិកា និងការចំណាយរបស់រដ្ឋ ទិន្នន័យសុរិយោដី ទិន្នន័យបរិស្ថាន និងអាកាសធាតុ ទិន្នន័យភូមិសាស្រ្ត និងចរាចរណ៍ជាដើម ដែលមិនប៉ះពាល់ដល់ទិន្នន័យបុគ្គល និងកិច្ចការដែលទាក់ទង និងសន្តិសុខជាតិ ទិន្នន័យទាំងនោះយើងអាចរកបានតាមអ៊ីនធឺណែតហើយអាចយកមកប្រើប្រាស់ និងចែកចាយដោយគ្មានការរឹតត្បិត។ [1]
គុណសម្បត្តិ [2]
-ធ្វើអោយមនុស្សមានការយល់ដឹងខ្ពស់ពីសង្គមសាធារណៈ
-រដ្ឋាភិបាលកាន់តែមានតម្លាភាព និងគណនេយ្យភាព ដែលអាចរក្សានូវទំនុកចិត្តលើស្ថាប័នរដ្ឋ និងកាត់បន្ថយអំពើពុករលួយ
-ការបង្កើតថ្មី៖ ផលិតផល និងសេវាកម្មដែលបង្កើតឡើងដោយភាគីទីបីដែលប្រើទិន្នន័យអាចជំរុញការបង្កើតការងារដែលធ្វើអោយមានកំណើនសេដ្ឋកិច្ច។

គោលការណ៍ទាំង ៨ របស់ Open Government Data [3]
-Complete: រាល់ទិន្នន័យសាធារណៈត្រូវបានផ្តល់ជូនទិន្នន័យសាធារណៈគឺសំដៅលើទិន្នន័យដែលមិនប៉ះពាល់ដល់បុគ្គល សន្តិសុខ ឬសិទិ្ធឯកជនឡើយ
-Timely: ទិន្នន័យត្រូវបានចែករំលែកអោយបានឆាប់រហ័សតាមតម្រូវការដើម្បីការពារគុណតម្លៃរបស់ទិន្នន័យ
-Accessible: ទិន្នន័យអាចប្រើប្រាស់បានសម្រាប់មនុស្សទូទៅដោយទូលំទូលាយ
-Machine Processable: ទិន្នន័យត្រូវបានរៀបចំដោយសមហេតុផលដើម្បីអនុញ្ញាតអោយម៉ាស៊ីនធ្វើដំណើរបានដោយស្វ័យប្រវត្តិ
-Non-discriminatory: ទិន្នន័យត្រូវផ្តល់ជូនគ្រប់គ្នា ដែលមិនតម្រូវអោយមានការចុះឈ្មោះឡើយ
-Non-Proprietary: ទិន្នន័យមាននៅក្នុងទម្រង់មួយដែលមិនមានអង្គភាពណាមួយគ្រប់គ្រងផ្តាច់មុខ
-License-free: ទិន្នន័យទាំងឡាយមិនជាប់កម្មសិទិ្ធបញ្ញា ប៉ាតង់ ឬបទបញ្ញាត្តិសម្ងាត់ពាណិជ្ជកម្មឡើយ។
Reference
[1] & [2] Guide on Lessons for Open Government Data Action Planning for Sustainable Development(Google), Opengovdata

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.