វិធីបញ្ឈប់ការចែកចាយព័ត៌មានមិនពិត

Feb 18, 2021 | 08:59 0 views

ការរស់នៅក្នុងសម័យឌីជីថល ធ្វើឱ្យយើងមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានយ៉ាងរហ័ស មិនថាយើងស្ថិតនៅទីណានោះទេ ឱ្យតែមានសេវាអ៊ិនធើណិតគ្របដណ្ដប់។ មិនតែប៉ុណ្ណោះ យើងអាចចែកចាយព័ត៌មានថ្មីៗទាំងនោះទៅកាន់អ្នកដទៃតាមរយៈបណ្ដាញសង្គមដូចជា ហ្វេសប៊ុក តេឡេក្រាម អ៊ីនស្ដាក្រាម ឬ Whatapp ជាដើម។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលនេះ ការចែកចាយព័ត៌មានមិនពិតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតៗគ្នាភ្លូកទឹកភ្លូកដី បានក្លាយជាកង្វល់ ក៏ដូចជាបញ្ហាប្រឈមទៅវិញ។

ព្រោះតែសេរីភាពនៃការប្រើប្រាស់បណ្ដាញសង្គមនៅសឹងតែគ្រប់កន្លែងនៅទូទាំងពិភពលោកនោះ យើងមិនអាចទប់ស្កាត់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតដោយជនបំពុលមួយចំនួននោះទេ។ អ្វីដែលយើងអាចធ្វើបាននោះគឺ ចៀសវាងការចែកចាយព័ត៌មានមិនពិតទាំងនោះទៅកាន់មនុស្សដែលយើងស្គាល់ដើម្បីកាត់បន្ថយការរាលដាលព័ត៌មានមិនពិតនោះ។


ខាងក្រោមនេះគឺជាវិធីដែលអាចឱ្យយើងបញ្ឈប់ការចែកចាយព័ត៌មានមិនពិត៖

· កុំទាន់ចែកចាយព័ត៌មានថ្មីៗដែលអ្នកទទួលបានទៅកាន់ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ ឬមនុស្សដែលអ្នកស្គាល់ភ្លាមៗពេក។

·         មើលប្រភពនៃព័ត៌មានព័ត៌មានដែលពិត ត្រូវចេញពីប្រភពដែលអាចទុកចិត្តបានដូចជា វេបសាយព័ត៌មានល្បីៗ ឬមនុស្សដែលមានតួនាទីនៅក្នុងសង្គម។

·         មើលអត្ថន័យនៃព័ត៌មាននោះ ហើយពិចារណាមើលថា វាជាព័ត៌មានពិត ឬគ្រាន់តែជាព័ត៌មានមិនពិតដែលគេធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍។

·         បើមិនច្បាស់ថាព័ត៌មាននោះពិត ឬអត់ទេ ហាមចែកចាយបន្តទៅអ្នកដទៃជាដាច់ខាត។

·         ត្រូវតាមដានព័ត៌មាននោះបន្តទៀត! ការពិតនឹងត្រូវបានបំភ្លឺឱ្យយើងដឹងជាមិនខាន។

ដូច្នេះមុននឹងចែកចាយព័ត៌មានអ្វីមួយទៅកាន់អ្នកដទៃ សូមប្រាកដចិត្តថាវាមិនមែនជាព័ត៌មានមិនពិតនោះឡើយ។ ការបារម្ភពីមនុស្សជាទីស្រឡាញ់ និងចង់ឱ្យពួកគេដឹងឮពីព័ត៌មានសំខាន់ៗទាន់ហេតុការណ៍ មិនខុសនោះទេ តែបើយើងចែកចាយព័ត៌មានមិនពិតទៅពួកគេ គ្រប់យ៉ាងអាចនឹងបានត្រឹមតែជ្រួល ច្របល់ប៉ុណ្ណោះ។ មុនធ្វើការចែកចាយព័ត៌មានមួយ យើងគប្បីសួរខ្លួនឯងថា យើងចែកចាយព្រោះវាជាព័ត៌មានពិត ឬព្រោះយើងជឿលើព័ត៌មាននោះ?

ប្រភព BBC, Flora Carmichael and Marianna Spring, Bbc 

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.