ការសិក្សាតាមប្រព័ន្ធអនឡាញមានការរីកចម្រើនយូរមកហើយនៅបណ្ដាប្រទេសអភិវឌ្ឍ
ប៉ុន្តែវាទើបតែចាប់ផ្ដើមមាននៅប្រទេសកម្ពុជាយើងនាប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ និងទើបមានការផុស ផុលខ្លាំងពេលមានការផ្ទុះឡើងនូវជំងឺកូវីដ19 នេះតែម្ដង។ កាលពីមុនមក យើងធ្លាប់តែបានស្គាល់
E-Learning Platform ល្បីៗរបស់បរទេសដូចជា Udemy,
Teachable និង Educadium ជាដើម។ ប៉ុន្តែថ្មីៗនេះ
យើងក៏មាន App មួយដែលជា E-Learning Platform ដំបូងរបស់ខ្មែរយើង
នោះគឺ OneSala ។
OneSala ជា Application មួយដែលអនុញ្ញាតឱ្យសាស្ត្រាចារ្យ
លោកគ្រូ អ្នកគ្រូ បញ្ចូលវីដេអូបង្រៀននៅក្នុងនោះ
ហើយសិស្សនិស្សិតអាចចូលរៀនតាមរយៈវីដេអូទាំងនោះបាន ដោយដំបូងឡើយត្រូវទាញយកអេប OneSala ពី App Store ឬ Play Store សម្រាប់ប្រើក្នុងទូរសព្ទដៃ
ឬអាចទាញយកមកប្រើក្នុងកុំព្យូទ័រ Mac
OS និង
Windows 10 ហើយបន្ទាប់មកត្រូវធ្វើការចុះឈ្មោះចូលរៀន។
សិស្សនិស្សិត និងប្រជាពលរដ្ឋទាំងអស់អាចស្វែងរកមុខវិជ្ជា ឬជំនាញដែលខ្លួនចង់រៀន
ហើយក្នុងនោះក៏មានវីដេអូបង្រៀនឥតគិតថ្លៃជាច្រើនផងដែរ។

OneSala ត្រូវបានមើលឃើញថា
ជាអេបសិក្សាអនឡាញដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរយើងច្រើនជាងអេបបរទេស
ព្រោះមានវីដេអូបង្រៀនដែលនិយាយជាភាសាខ្មែរ ធ្វើឱ្យយើងងាយយល់ ជាងរៀនជាភាសាបរទេសសុទ្ធសាធ
ជាពិសេសចំពោះសិស្សថ្នាក់តូច ឬថ្នាក់វិទ្យាល័យ
ក៏ដូចជាអ្នកដែលត្រូវការសិក្សារៀនសូត្រជាភាសាជាតិ។ ភាពងាយស្រួលមួយទៀតនោះ
គឺនៅពេលយើងមានបញ្ហាអ្វីមួយពាក់ព័ន្ធនឹងការប្រើប្រាស់អេបនេះ
យើងអាចទំនាក់ទំនងទៅក្រុមការងារវន្តសាលាភ្លាមៗតាមរយៈ ហ្វេសប៊ុកផេក “វន្តសាលា OneSala” ឬតាមរយៈលេខទូរសព្ទ
061 266 266 ដើម្បីឱ្យពួកគាត់ជួយដោះស្រាយ មិនពិបាកដូចការប្រើប្រាស់អេបបរទេសនោះឡើយ។

ដូច្នេះឥឡូវយើងលែងពិបាករៀនអនឡាញតាមអេបបរទេសទៀតហើយ
ព្រោះយើងមានអេប OneSala
ជាអេបរបស់ខ្មែរដែលផ្ទុកទៅដោយវីដេអូបង្រៀនសម្បូរបែបជាពិសេសគឺវីដេអូជាភាសាជាតិដែលយើងពិបាកនឹងរកនៅក្នុង
E-Learning Platform របស់បរទេស៕
ប្រភព៖ វន្តសាលា OneSala, Onesala