ការសិក្សាតាមប្រព័ន្ធអនឡាញបានក្លាយជាមធ្យោបាយអាទិភាពក្នុងអំឡុងពេលមានការរាលដាលនៃជំងឺកូវីដ 19 នៅទូទាំងសកលលោក។ គ្រឹះស្ថានអប់រំជាច្រើននៅក្នុងប្រទេសកម្ពុជាយើងបានងាកមកចាប់ផ្ដើមប្រើប្រាស់វិធីបង្រៀនតាមអនឡាញដែលយើងនិយមហៅថា
E-Learning ដោយសារក្រសួងអប់រំបានប្រកាសឱ្យបិទសាលា
ហើយការសិក្សាត្រូវធ្វើឡើងពីចម្ងាយ គឺគ្រូបង្រៀនសិស្សតាម អ៊ីនធឺណិត។
ទោះបីជាពេលនេះ ក្រសួងបានអនុញ្ញាតឱ្យមានដំណើរការសិក្សានៅក្នុងសាលាវិញយ៉ាងណាក៏ដោយ
ការរៀនតាមអនឡាញនៅតែមានភាពសកម្ម ព្រោះគ្រូបង្រៀន
និងសិស្សនិស្សិតបានមើលឃើញពីអត្ថប្រយោជន៍និងភាពងាយស្រួលក្នុងការរៀនអនឡាញនេះកាលពីពេលសាលាបិទទ្វារកន្លងទៅ។ ជាក់ស្ដែងយើងបានសង្កេតឃើញថា អេប “OneSala” ដែលជា E-Learning Platform មួយរបស់ខ្មែរ
មានចំនួនអ្នកប្រើប្រាស់កើនឡើងគួរឱ្យកត់សម្គាល់ គឺគិតមកទល់នឹងចុងខែមករា ឆ្នាំ 2021 នេះ
មានចំនួនអ្នកទាញយកអេប OneSala
លើសពី
10000 នាក់
មានសិស្សចុះឈ្មោះចូលរៀនជាង 600
នាក់
និងមានវីដេអូបង្រៀនច្រើនជាង 1600 វីដេអូ។

លោក គឹម សិរីវុឌ្ឍដែលជាស្ថាបនិកវន្តសាលា
មានសេចក្ដីរំភើបរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់សិស្សនិស្សិត យុវជន យុវតី
និងប្រជាពលរដ្ឋកម្ពុជាដែលបានគាំទ្រដល់អេបវន្តសាលា។ OneSala មាន
Courses សិក្សាជាច្រើន ដែលលោកអ្នកអាចទាញយកអេប OneSala នេះទៅប្រើប្រាស់បានសម្រាប់កុំព្យូទ័រ Windows 10 ឬ Mac OS និងទាញយកនៅក្នុង App Store ឬ Play Store
សម្រាប់ប្រើក្នុងទូរសព្ទដៃ។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងវន្តសាលា
លោកអ្នកអាចទាក់ទងទៅកាន់៖
- ហ្វេសប៊ុកផេក “វន្តសាលា OneSala”
- ទូរសព្ទលេខ 061 266 266
- អ៊ីមែល៖ info@onesala.com

ប្រភព៖ វន្តសាលា OneSala