អំពីមជ្ឈមណ្ឌលទិន្នន័យ? Data Center ភាគច្រើនគឺ N+1?

Feb 15, 2021 | 10:30 0 views

Internship

    មជ្ឈមណ្ឌលទិន្នន័យគឺជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ មជ្ឈមណ្ឌលទិន្នន័យ រឺ Data Center ត្រូវបានប្រើប្រាស់ជាទីតាំងរក្សាទុក និងផ្លាស់ប្តូរទិន្នន័យទំហំធំ ទិន្នន័យប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រព័ន្ធព័ត៌មានវិទ្យានានានៃស្ថាប័នមួយរឺច្រើន ប្រកបដោយការថែទាំនិងរក្សាសន្តសុខសុវត្ថិភាពពត៌មានខ្ពស់។ នៅក្នុងសម័យកាលនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ប្រតិបត្តការបស់ស្ថាប័នរឺអាជីវកម្មនានាតាមរយៈបច្ចេកវិទ្យាឌីជីថល មជ្ឈមណ្ឌលទិន្នន័យចាំបាច់ត្រូវតែដំណើរការ២៤ម៉ោង (24/7) ដោយគ្មានការអាក់ខាន។ ដូច្នេះហើយ ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គីសនី ប្រព័ន្ធខ្យល់ត្រជាក់អោយបានគ្រប់គ្រាន់ ដើម្បីការពារហានិភ័យនានាគឺជាកត្តាសំខាន់បំផុតដែលអ្នកវិនិយោគរឺ CIO ត្រូវស្វែងយល់។ Data Center Power and Cooling Redundancy Architecture គឺគំរូនៃការរៀបចំនិម្មាបនិកម្មនៃប្រព័ន្ធផ្កត់ផ្គង់ថាមពលអគ្គីសនី និងខ្យល់ត្រជាក់នៃមជ្ឈមណ្ឌលទិន្នន័យ។
ជាទូទៅ Data Center Power and Cooling Redundancy Architecture មានច្រើនប្រភេទនិងលក្ខណៈខុសគ្នាដូចខាងក្រោម៖
- N
- N + 1
- 2N រឺ 2(N+1)
    N គឺសម្តៅទៅលើកម្លំាងថាមពលជាក់ស្តែងដែល Data Center ត្រូវការដើម្បីគាំទ្រដល់ដំណើរការនៃឧបករណ៍ទាំងអស់។ ឧទាហរណ៍ថា បើអ្នកមាន Server ចំនួន 3 ហើយ Server មួយត្រូវការថាមពល់ 400 KVA នោះអ្នកត្រូវបំពាក់ម៉ាស៊ីនទប់ភ្លើង UPS ឱ្យអាចផ្គត់ផ្គង់ថាមពល់អគ្គីសនីដល់ Server ចំនួន3 ដែរ គឺ N = 1200 KVA ។
N+1 មានន័យថា បើអ្នកមាន Server ចំនួន3 ហើយ Server មួយត្រូវការថាមពល់ 400 KVA នោះអ្នកត្រូវបំពាក់ម៉ាស៊ីនទប់ភ្លើង UPS ចំនួន04 ដែលអាចផ្គត់ផ្គង់ទប់ភ្លើងមានកម្លាំង N = 1600 KVA (1200 KVA + 400 KVA) មាននៃថាតម្លើង UPS លើស 1 (1 ស្មើរនឹង 400KAV) ។ ក្នុងករណីនេះ បើមាន UPS ណាមួយមិនដំណើរការ Server ទាំង3 នៅតែតំណើរការ។
    2N មានន័យថា អ្នកនឹងរៀបចំអោយមជ្ឈមណ្ឌលទិន្នន័យរបស់អ្នកមានប្រព័ន្ធផ្គត់ផ្គង់ទប់ចរន្តអគ្គីសនី ស្ទួន 2 ដងនៃកម្លាំងថាមពលដែល Data Center ត្រូវការ។ ឧទាហរណ៍ បើអ្នកមាន Server ចំនួន 03 ត្រូវការថាមពល 1000 KVA អ្នកនឹងត្រូវការតម្លើង UPS ចំនួនដែលអាចផ្គត់ផ្គង់កម្លាំងថាមពល 2000 KVA។
    មជ្ឈមណ្ឌលទិន្នន័យ Data Center ភាគច្រើន (ជាង 53%) នៅលើពិភពលោក ប្រើប្រាស់និម្មាបនិកម្មប្រព័ន្ធផ្គត់ផ្គង់ថាមពលមជ្ឈមណ្ឌលទិន្នន័យ (N+1) ដោយសារតែហេតុផលដូចខាងក្រោម៖
- N+1 Data Center មានចំណាយវិនិយោគទាប និងអាចផ្គត់ផ្គងថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់ដំណើរការនៃឧបករណ៍នៃហេដ្ឋរចនាសម្ព័ន្ធ ICT ស្របពេលដែលឧបករណ៍ ICT ភាគច្រើននឹងវិវត្តន៍ទៅរកការប្រើប្រាស់ថាមពលកាន់តែតិចទៅតិចទៅ។
- ក្រុមហ៊ុនផ្គត់ផ្គង់សេវា Data Center រឺ Cloud Service Provider ភាគច្រើនកំពុងឋិតក្នុងគំនាបពីអតិថិជនរបស់ខ្លួនក្នុងការកសាង N+1 Data Center។
- N+1 Data Center មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ Back Up ថាមពលឧបករណ៍នៅក្នុង Data center គាំទ្រដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ស្ថាប័ននានា ល្អជាង N។
ប្រភព៖ Reference: Datacenter

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.