បដិវដន៍ ឧស្សាហកម្ម 4.0 Industry Evolution 4.0​ ជាអ្វី?

Feb 15, 2021 | 10:21 0 views

Internship

    ឧស្សាហកម្មនៅលើសាកលលោកមានការវិវឌ្ឍន៍ផ្លាស់ប្តូរទៅតាមការរីកចម្រើននៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសង្វាក់ផលិតកម្ម ពីការប្រើប្រាស់ម៉ាស៊ីនដើរដោយចំហាយទឹក (បដិវដន៍ឧស្សាហកម្មទី១) មកជាការប្រើប្រាស់ថាមពលអគ្គីសនី(បដិវឌ្ឍន៍ឧស្សាហកម្មទី២) រហូតដល់ការប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីគ្រប់គ្រងផលិតកម្ម ដែលត្រូវបានចាត់ទុកថាជាបដិវដន៍ឧស្សាហកម្មទី៣។
    ចាប់ផ្តើមពីឆ្នាំ២០១៤ ឧស្សាហកម្មមានការរីកចម្រើនខ្ពស់មួយកម្រិតទៀត ដែលត្រូវគេចាត់ទុកថាជាបដិវឌ្ឍន៍ឧស្សាហកម្មទី ៤ (Industry Evolution 4.0) ដោយមានបន្ថែមនូវការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន និងព័ត៌មាន (ICT), បច្ចេកវិទ្យាបំពាក់អ៊ីនធើណេតនៅក្នុងវត្ថុ (Internet of Things – IoTs) បច្ចេកវិទ្យាវ័យឆ្លាត (Artificial Intelligent) បច្ចេកវិទ្យាផ្ទុកនិងវិភាគទិន្នន័យ (Big Data) បច្ចេកវិទ្យាពពក (Cloud) នៅក្នុងផលិតកម្ម និងសេវាកម្ម។ ម៉ាស៊ីន ឧបករណ៍សម្ភារៈបច្ចេកទេសបម្រើសង្វាក់ផលិតកម្មមានសមត្ថភាពខ្ពស់អាចធ្វើការប្រមូលព័ត៌មាន ទំនាក់ទំនងរវាងគ្នានឹងគ្នានៅក្នុងបណ្តាញព័ត៌មានវិទ្យា(Network) ធ្វើការវិភាគព័ត៌មាន សម្រេចបំពេញប្រតិបត្តការដោយស្វ័យប្រវត្តិដើម្បីគ្រប់គ្រង បញ្ជាសកម្មភាពផលិតកម្ម និង ផ្តល់ព័ត៌មានទៅកាន់ស្ថាប័នពាក់ព័ន្ធតាមរយៈបណ្តាញ Network និងប្រព័ន្ធអ៊ីនធើណេត។​
យោង​ (Reference): Seekmomentum

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.