មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
Jan 04, 2021 | 11:19 0 views
Merchant App
មិនច្រើននោះទេ ដែលយើងទទួលបានដំណឹងទាក់ទងនឹង គម្រោងក្នុងការផលិតរថយន្ត ចេញពីយីហោ Apple ប៉ុន្តែទោះជាយ៉ាងណា កន្លងមកក៏យើងធ្លាប់បានដឹងខ្លះៗដែរថា ក្រុមហ៊ុននេះពិតជាកំពុងតែធ្វើការ ទៅលើផ្នែកនោះមែន ដើម្បីពង្រីកខ្លួនឲ្យកាន់តែធំថែមទៀត នៅវិស័យបច្ចេកវិទ្យា។ ដោយឡែក នៅក្នុងពេលនេះវិញ យើងទទួលបានដំណឹងថ្មីមួយទៀត ដែលបង្ហាញចេញពីប្រភពមួយមកពីតៃវ៉ាន់ ហើយអ្វីដែលគេលើកយកមកបង្ហាញលើកនេះ គឺបានអះអាងថា Apple អាចនឹងធ្វើការប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន លឿនជាងការគ្រោងទុករបស់គេកន្លងមកទៀតផង។
ពិតណាស់ បើតាមការបង្ហាញចេញពីប្រភពមួយ ចេញពីតៃវ៉ាន់ឈ្មោះ Economic Daily News ដែលបានស្រង់យកសំដីរបស់នាយកប្រតិបត្តិ នៃរោងចក្រផលិតមួយកន្លែងមិនបញ្ចេញឈ្មោះ បានធ្វើការអះអាងថា Apple ទំនងជានឹងដាក់បង្ហាញពីរថយន្តអគ្គិសនីដំបូងរបស់ខ្លួន លឿនជាងកាលវិភាគ ដែលគ្រោងទុកលើកមុន ដល់ទៅ 2 ឆ្នាំថែមឯណោះ និយាយឲ្យចំទៅ គេអាចនឹងប្រកាសចេញនៅក្នុងឆ្នាំ 2021 ខាងមុខនេះតែម្ដង។ មិនខុសទេ របាយការណ៍នោះក៏បន្ថែមទៀតថា ក្រុមហ៊ុនផលិតរបស់ជនជាតិតៃវ៉ាន់ខាងលើ កំពុងតែត្រៀមខ្លួន ក៏ដូចជារៀបចំ ក្នុងការបង្កើនផលិតកម្មនៃគ្រឿងបន្លាស់ផ្សេងៗ សម្រាប់ប្រើលើរថយន្តរបស់ Apple នោះ នៅដើមត្រីមាសទី 2 ឆ្នាំ 2021 ខាងមុខនេះទៀតផង មួយវិញទៀត គេក៏ប្រាប់ថា មកទល់ពេលនេះ Apple បានធ្វើការតេស្តសាកល្បងរថយន្តគំរូរបស់ខ្លួនដោយសម្ងាត់ នៅតាមផ្លូវក្នុងរដ្ឋ California ជាច្រើនគ្រឿងរួចមកហើយ។
មិនទាន់អស់នោះទេ ប្រភពខាងលើក៏បានឲ្យដឹងថា Apple អាចនឹងកំណត់យកពេលវេលា នៃការប្រកាសចេញរថយន្តដំបូងរបស់ខ្លួន នៅក្នុងអំឡុងខែកញ្ញាឆ្នាំក្រោយហ្នឹងឯង។ គួរបញ្ជាក់ដែរ Apple ត្រូវបានគេដឹងថា បានសម្ងំតេស្ត បច្ចេកវិទ្យាបើកបរដោយខ្លួនឯងសម្រាប់រថយន្ត តាំងពីឆ្នាំ 2017 មកម្លេះ ហើយក៏មានគម្រោងប្រកាសចេញរថយន្ត ដែលប្រើបច្ចេកវិទ្យានោះ នៅក្នុងអំឡុងឆ្នាំ 2023 និង 2025 ដូច្នេះហើយបានជាពេលនេះ គេអះអាងថាក្រុមហ៊ុនខាងលើ អាចនឹងប្រកាសចេញ លឿនជាងគម្រោងលើកមុនដល់ទៅ 2 ឆ្នាំ។
ទន្ទឹមគ្នានេះដែរ ក៏ធ្លាប់មានរបាយការណ៍ថា ក្រុមហ៊ុនផលិតឈីប TSMC ដែលតែងតែផលិតឈីបឲ្យ Apple កន្លងមក ក៏បានចូលរួមផលិតឈីប សម្រាប់ឲ្យក្រុមហ៊ុនអាមេរិកនេះ ប្រើប្រាស់នៅលើបច្ចេកវិទ្យា រថយន្តបើកបរដោយខ្លួនឯងដែរ។
ប្រភពៈ Cambo Report
Your Advertisement Here
Contact us for
more information
Your Advertisement Here
Contact us for
more information
Your Advertisement Here
Contact us for
more information