យុវវ័យ យើងភាគច្រើនចាប់ផ្ដើមចូលចិត្ត និងមានការពេញនិយមជាច្រើនទៅ លើវិស័យ Anime Manga Comic និង Webtoon គួរអោយកត់សម្គាល់។ ហេតុនេះហើយទើបពួកខ្ញុំបានបង្កើតជា វីឌីអូនេះឡើងក្នុងគោលបំណងដល់អ្នកដែលចូលចិត្ត និង ចង់ចេះគូរ (សម្រាប់អ្នកអត់ចេះសោះក៏អាចរៀនបានតែត្រូវ ហ្វឹកហាត់ ច្រើន) ។ ក្នុងវីដីអូបង្រៀននេះក៏មានបញ្ចូលនូវការបង្រៀន អំពីតិចនិចក្នុងការគូរឲ្យមានភាពងាយៗ ស្រួលៗ លឿនៗ រៀនឆាប់ចេះ ឆាប់យល់ ឆាប់គូរបាន ដោយមានការគូរបង្ហាញបណ្ដើរពន្យល់ បណ្ដើរថែមទាំងមានដាក់ការងារ ឲ្យហ្វឹកហាត់តាមវីដីអូនិមួយៗ ផងដែរ។ វីដីអូមេរៀនទាំងនេះគឺត្រូវបានដកស្រង់ចេញពីបទពិសោធន៍ គូររូបខ្ញុំជិត២០ឆ្នាំគូរ Manga ជិត៥ ឆ្នាំនិងគូរ Animation នៅក្រុមហ៊ុន ឯកជនមួយជិត ៤ ឆ្នាំរួមទាំង ការសិក្សាថ្នាក់គំនូរពីសាស្រ្តាចារ្យជនជាតិ ខ្មែរ និង អ្នកជំនាញគូរ Webtoon មកពីកូរ៉េ បានបង្រៀនខ្ញុំផ្ទាល់។ ដោយហេតុស្រលាញ់ និងចង់ចែករំលែកចំនេះដឹងដល់អ្នកទាំងអស់គ្នាឲ្យឆាប់ចេះឆាប់យល់អំពីវិស័យគំនូរ Anime នេះ ទើបខ្ញុំចង់បង្ហាញតាមវីដីអូមេរៀននេះទាំងអស់។
ដើម្បីសិក្សាមុខវិជ្ជានេះ យើងមាន ៤ ជម្រើស
Requirement:
-សម្រាប់អ្នកមានថវិកាទាប: Pencil HB 2B 2H, Black Pen, Eraser alot of A4 papers
-សម្រាប់អ្នកមានថវិកាមធ្យម: PC or Laptop, Drawing tablet (Wacom Intious, Huion, Gaomon......)
-សម្រាប់អ្នកមានថវិកាខ្ពស់: iPad Pro, PC or Laptop, On screen tablet ( Wacom Cintiq 16, Huion Kanvas Pro, Gaomon......)
-កម្មវិធីតម្រូវការ: Photoshop, Clip Studio Paint, Paint Tool Sai, Pro Create.....)